ឈ្មួញ​ធំៗសម្រុកនាំ​ចូលជ្រូកពី​ស្រុកយួនតាម​ច្រករបៀងលោ​ក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវ ​និងលោក ញឹប​ ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិ​នខ្វល់ពីបទ​បញ្ជារបស់​អភិបាល​ខេត្ត

By | July 13, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ជា​បង្អែក​រឹងមាំ​ទើប​លោក ថៃ លី ហ៊ាន​បំពាន​លើ​បទបញ្ជា​របស់លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ចែ​រ៉ុង និង​ឈ្មួញ​ឈ្មោះ ធី​ម ដែល​រស់នៅក្នុង​ឃុំ​ធ្លក ស្រុក​អង្គរបុរី ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ ច្រុប នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​នៅតាម​ច្រក​បាក់ដៃ​មាន​ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ងងើល ព្រោះ​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ក៏ដូចជា​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តតាកែវ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ក្នុងការ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ស្រុក​យួន​នោះ កំពុង​ក្លាយជា​រឿង​ឥតន័យ​ឥតប្រយោជន៍​។ ដោយហេតុថា លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ជាប់​ជាមួយ​ប្រទេស​យួន​នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ឈឺ ជ្រូក​ងាប់ ពី​ប្រទេស​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

​ មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​កត់សម្គាល់ថា ថ្មីៗ​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានសម្រេច​ដកហូត​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ចេញពី​តំណែង​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ករណី​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់​ជ្រូក​ងាប់​តាម​ច្រករបៀង​ក្នុងស្រុក​អង្គរបុរី និង​ស្រុក​គិរីវង់ ខេត្តតាកែវ គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ​។ ដោយហេតុថា បទបញ្ជា​របស់លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ក្នុងការ​ទប់ស្កាត់​សកម្មភាព​នាំចូល​ជ្រូក​ពី​ស្រុក​យួន​កំពុង​ក្លាយទៅជា​រឿង​ឥតន័យ ព្រោះ​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ និង​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ មិន​ខ្វល់​ពី​ការអនុវត្ត​តាម​បទបញ្ជា​របស់​អភិបាលខេត្ត​នោះឡើយ ហើយ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *