បែក​ធ្លាយទង្វើ​មិនប្រក្រតី​របស់លោក​ ចេ​វ ហាក់ ​និង​លោក សែម ​សុគន្ធាមន្ត្រី​នគរបា​ល​​ជាន់ខ្ពស់​រា​ជធានី​ភ្នំ​ពេញប្រើ​អំណា​ច​​និង​តួនា​ទី​ដើ​ម្បី​ផល​ប្រយោជ​ន៍​ផ្ទាល់ខ្លួន

By | July 19, 2019

ក្នុងពេលថ្មីៗនេះមានពត៌មានបែក ធ្លាយពីបណ្តាញពត៌មានក្នុងស្រុកមួយ ចំនួន​ក៍ដូចជាប្រភពពីមន្ត្រីនគរ បាល​ច រាច រ​ណ៍​នៅក្នុង​ការិយាល័យ​ចរាចរណ៍ ​ជើងគោក នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ បានចុះផ្សាយក៍ ដូចជា​បើក​កកាយ​នូវ​រឿងអាស្រូវ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ចេ​វ ហាក់ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល បន្ទុក​ចរាចរ​ណ៍​ជើងគោក និង​លោក  សែម សុគន្ធា ប្រធានការិយាល័យ ​នគរបាល​ចរាចរណ៍​ជើងគោក ​។ ក្នុងនោះ បានផ្សាយពីទង្វើ​របស់លោក  ចេ​វ ហាក់ និង​លោក សែម  សុគន្ធា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ ​ស្ថា ប័ន​ន គរបាលជាតិ​ទាំងមូល​ផងដែរ  ។ព្រោះ​មន្ត្រីនគរបាល​ជាន់ខ្ពស់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ ពេញ២​រូបនេះ​កំពុង​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។តាម​ការ​បង្ហើប​របស់​មន្ត្រីនគរបាល​ចរាច​រណ៍​នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ  ប្រាប់​បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ ​ដឹងថា កន្លងមក​លោក ចេ​វ ហាក់  អតីត​ប្រធានការិយាល័យ ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ  ហើយ​បច្ចុប្បន្ន​ជា​ស្នងការរង​ ទទួលបន្ទុក​ចរាច រណ៍ ​ជើងគោក​និង​លោក សែម សុគន្ធា  ប្រធានការិយាល័យ​នគរបាល​ច រាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ  បានដាក់​ខែ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន​មួយចំនួន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បើតាមប្រភពដដែល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដឹកជញ្ជូន​ជាច្រើន​ដែលមាន​រថយន្ត​ធំៗ​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ ត្រូវ​បង់លុយ​ដាក់​ខែ​ឲ្យ​លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា សរុប​ក្នុង​មួយខែៗ​រាប់ម៉ឺន​ដុល្លារ​។ ​ ក្នុងនោះប្រភពឲ្យដឹងទៀតថាលោក ចេ​វ ហាក់ មាន​រហស្សនាម​សេនា​សក្ដិ ហើយ​ជា​អក្សរ​ឡាតាំង គឺ (PN) ធ្វើជា​ស្ទីក​គ័​រ​បិទ​នៅលើ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​តាម​គោលដៅ​នានា​មិនត្រូវ​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​នោះឡើយ​។ ចំណែក​លោក សែម គ​ន្ធា មាន​រហស្សនាម គាថា ហើយ​សរសេរ​ជា​អក្សរ​ឡាតាំង (KT) ធ្វើជា​ស្ទីក​គ័​រ​បិទ​នៅលើ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឲ្យ​មន្ត្រីនគរបាល​ចរាចរ​ណ៍​តាម​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ រំខាន​រថយន្ត​ដឹកទំនិញ​ទាំងនោះ​។ តាមរយៈ​ការធ្វើ​បែបនេះ​គឺ​លោក ចេ​វ ហាក់ និង​លោក សែម គ​ន្ធា ប្រមូល​លុយ​បាន​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​យក​ទិញ​រថយន្ត​ទំនើបៗ​ជិះ និង​សាងសង់​ភូមិគ្រឹះ​ធំៗ​យ៉ាង​សុខ​ស្រួល​។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះសារពត៌មានយើងបានទាក់ទងទៅលោក ចេ​វ ហាក់ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញនៅរសៀលថៃ្ង១៦ខែកក្កដាឆ្នាំ២០១៩នេះដែរតែលោកមិនឆ្លើយតប។រីឯលោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោកវិញមិនអាចទាក់ទងបាន។ទោះបីជាយ៉ាងណាក៍ដោយអង្គភាពយើងនឹងឆ្លើយតបស្តីពីច្បាប់របបសារពត៌មាន។ ដូច្នេះ​ហើយក៍មានកា រអំពាវ នាវដ ល់លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរ បាល ​ជាតិ មិនគួរ​បណ្ដោយ​ឲ្យ​លោក ចេ​វ ហាក់ និង​លោក សែម គ​ន្ធា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ៕ដោយ៖ពុតសាម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *