មេឈ្មួញ​ស៊ាមគឹម​ទឹម​ជាមន្ដ្រីយោ​ធាវរៈសេ​នាតូចលេ​ខ២ដឹកជ​ញ្ជូនឈើ​ឡើង​កក្រើកប្រ​ជាពលរដ្ឋ​ខណៈមាន​ការជួយ​ជ្រោម​​ជ្រែងពី​លោកឧ​ត្តមសេនីយ៍​ត្រីសាន្ត​ ប៊ុនថាន​

By | April 2, 2019

ខេត្តក្រចេះ៖ប្រភពពីមន្ដ្រីតូចតាច បានឲ្យដឹងថានៅពេលយប់ថ្ងៃ២១  ខែមីនា ឆ្នាំ២០១៩នេះ  នៅផ្លូវជាតិលេខ  ៧A គេសង្កេត ឃើញរ ថយន្តកែឆ្នៃ រថយន្តបង្កុង  គោយន្តកន្រ្តៃ រ៉ឺម៉ក ជាច្រើនគ្រឿង  បានដឹកជញ្ជូនឈើឡើងកក្រើក ចេញពីក្នុងព្រៃ  កាត់ មុខ ស្នាក់ការ ជំនាញមេព្រៃ៣កន្លែង បានយ៉ាងរលូនទី០១ គឺសង្កាត់រដ្ឋបាលព្រៃឈើ  អូរគ្រៀង ដែលគ្រប់គ្រង ដោយ លោក កែវ  ចំណានទី០២សង្កាត់រដ្ឋបាល ព្រៃឈើសណ្តាន់ដែលគ្រប់គ្រង ដោយលោក ប៉ាល់  សុខកែវនិងមាន លោក វិត ប៉ូលិស សេដ្ធ កិច្ចខេត្តជាក្មួយបង្កើតលោក  ស្នងការនគរបាល ខេត្ត និងមានលោក ម៉ាប់ជាប៉ូលិស សេដ្ឋកិច្ចក្រសួង និងមានមន្ដ្រីក ងរាជអាវុធហត្ថ មួយចំនួនដែលឈរ នៅតាមដងផ្លូវជាតិលេខ៧ Aចាំជួយសម្របសម្រួល ជាថ្នូរនឹងលាភសក្ការៈជា មួយឈ្មួញដើម្បីយកចុះទូ កលក់បន្ត  នៅចំណុច ភូមិកញ្ជនិងភូ មិឈើទាលភ្លោះ។
ប្រភពដដែលបានឲ្យដឹងទៀត ថាក្នុងចំណោមមេឈ្មួញឈើ ទាំងនោះគេស្គាល់ ច្បាស់ឈ្មោះស៊ាម​ គឹមទឹមជាមន្ដ្រីយោ ធាវរៈសេនាតូចលេ ខ២ដែលជាអ្នកជំនាញរត់ការផ្លូវយ៉ាងស្ទាត់ជំនាញ ទៅឲ្យសមត្ថកិច្ចពាក់ ព័ន្ធ។ប្រភពបន្ថែមទៀតថាមេឈ្មួញរូប នេះដឹកជញ្ជូនឈើក្នុងមួយយប់ៗស ម្រុកដឹកឈើមិនក្រោមពី១០ ទៅ១៥គ្រឿង នោះទេ។ក្នុងនោះរថយន្ត០១គ្រឿង ដឹកផ្ទុកបានចាប់ពី៥ទៅ៧ ម៉ែត្រគូបឯណោះ។សម្រាប់រថយន្តកែច្នៃបង្កុងក្នុងមួយ គ្រឿងដឹកចា ប់ពី១០ទៅ ១៥ម៉ែត្រគូ ប។ឯរ៉ឺម៉កវិញ ដឹកចាប់ពី៤ទៅ៥ ម៉ែត្រគូបក្នុង១ រ៉ឺមក។សកម្មភាពដឹក ឈើ យ៉ាងគគ្រឹកគ គ្រេងកា ត់មុខស្នាក់ការជំនាញមេព្រៃទាំង៣កន្លែង នោះត្រូវបានមហាជន ដាក់ការសង្ស័យថា មេឈ្មួញឈ្មោះ ស៊ាម​ គឹម ទឹមជា មន្ដ្រី យោធាវរៈ សេនាតូចលេខ២ ប្រាកដជាផ្ដល់ផលប្រយោ ជន៍ច្រើនសន្ធឹក ឲ្យមកមន្ត្រីមេ ព្រៃទាំងនោះហើយ ទើបសកម្មភាពរ បស់ ខ្លួនប្រព្រឹត្ត ទៅបានយ៉ាងរលូនបែបនេះ។បើ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា  ឈើរបស់មេឈ្មួញ ស៊ាម​គឹមទឹម ជាមន្ដ្រីយោធាវរៈសេនា តូចលេខ២បានធើ្វសកម្មភាពដឹកឈើយ៉ាង គគ្រឹកគគ្រេងនេះបើមិនមានការជួយ ជ្រោមជ្រែងពីលោ​​​​​​​​​​​​​​កឧត្តម សេ​​​​​​​នីយ៍​​​​​ត្រីសាន្ត ប៊ុនថា​នមេបញ្ជាកា​​​​​​​​ រកង​​​​​រាជអាវុធហត្ថ  ​ខេត្តក្រចេះ​​​នោះទេក៏មេឈ្មួញ ឈើស៊ាមគឹមទឹមដឹ កជញ្ជូនឡើងកក្រើ ក​ប្រជាពលរដ្ឋបានដែរ ។រឿងរ៉ាវខាងលើ​នេះអង្គភាពយើងបានទាក់ទង ទៅអ្នកពាក់ព័ន្ធខាងលើនេះដែ រតែមិនអាចទាក់ទងបា នទេនៅថៃ្ងនេះ។

គួររំលឹកថាកាលពីវេលាម៉ោង២៖១ ៥នាទីរំលងអធ្រាត្រថ្ងៃទី៣០  ឈានចូលថ្ងៃទី៣១ ខែមករា  ឆ្នាំ២០១៩ មានក្បួន រថយ ន្តម៉ាក សាំយ៉ុងរបស់ថៅកែ នី និងប្តីឈ្មោះ   អាត បានសម្រុកដឹកជញ្ជូន ឈើប្រណី​ត  ចេញពីក្រុម ហ៊ុនដុង ភូ ស្ថិត នៅក្នុង ឃុំអូរគ្រៀង ស្រុកសំបូរ  ខេត្តក្រចេះមានចំនួន៥គ្រឿងឆ្ពោះ​ ទៅលក់ឱ្យវៀតណាម ។ហើយជាមួយ គ្នានោះអ្នកយកព័ត៌មានបានផ្តិតរូបភាព  (ថតរូប) ឡានដឹកឈើនោះ ក៏​ស្រាប់ តែលេចមុខជន២នាក់ ដែល ក្នុងនោះ មានម្នាក់ឈ្មោះ  ផល ជាប្អូនរបស់លោក  សាន្ត ប៊ុនថាន មេប៉េអឹម (P.M)​  ខេត្តក្រចេះ បានបើករថយន្ត កាមេរី ឆ្លាម ពណ៌ ស ពាក់ស្លាខលេខ កំពង់ចាម  2A-0051 បានមកកៀរ រថយន្តអ្នកសារព័ត៌មាន  ហើយបានស្រែកប្រាប់ថា  បងៗ លោក សាន្តប៊ុនថាន ផ្តាំមកមិនអោយថតទេ កុំថត ចាំគេគិតគូរឱ្យ…។សូមបញ្ជាក់ដែរថាកាលពី​ថ្ងៃទី​២៥ ខែមករា  ឆ្នាំ​២០១៩ នាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើ​ ផ្ទៃ​ប្រទេសហើយក៏ មានឋា​នៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែរនោះ បានចេញ​ផែនការ​ថ្មី​មួយ ស្តីពី​ការទប់ស្កាត់​និង​ការបង្ក្រា ប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៅ​ទូទាំងប្រទេស​កម្ពុជា​។​លោក សៅ សុខា បញ្ជាក់​ក្នុង​ផែនការ​ថា គោលបំណង​នៃ​ការដាក់ចេញ​នូវ​ផែនការ​នេះ គឺ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​បទល្មើស​ធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និង​ការនាំចេញ​ព្រៃឈើ​, ​ការបាញ់ និង​ការនាំចេញ​សត្វព្រៃ​, ការ​រុក​ទន្ទ្រាន និង​ការកាន់កាប់​ដី​រដ្ឋ​, និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។​ផែនការ​នេះ ក៏បាន​កំណត់​ផងដែរ ពី​វិធានការ​ស្រាវជ្រាវ ស្វែងរក និង​តាម​ចាប់​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ក្នុង​បទល្មើស​ធនធានធម្មជាតិ​។ មេបញ្ជាការ​កង​រាជ​អាវុធហត្ថលើផ្ទៃប្រទេស ប្រាប់​ទៅ​មន្ត្រីក្រោមឱវាទ​យ៉ាង​ដូច្នេះ​ថា​៖«​អង្គភាព ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​កម្លាំង មធ្យោបាយ គ្រឿង​បំពាក់ និង​ចាត់​គ្រប់​វិធានការ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​នេះ ឲ្យ​សម្រេចបាន​ជោគជ័យ​»​។​សមាសភាព​ដឹកនាំ​បញ្ជា ដែល​កំណត់​ក្នុង​ផែនការ​នេះ មាន​៣​ទិស គឺ​ទិស​ទី​១ មាន​ត្បូងឃ្មុំ ក្រចេះ ស្ទឹង​ត្រែង មណ្ឌលគិរី និង រតនគិរី ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ន សាម៉ុន មេ​បញ្ជា​ការរង​នៃ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, ទិស​ទី​២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧ​ត្ត​រ​មានជ័យ ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក អន សាខុន មេ​បញ្ជាការ​រង​នៃ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​, និង​ទិស​ទី​៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេ​បញ្ជា​ការរង​នៃ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​។កម្លាំង​សរុប​ក្នុង​ទិស​ទាំង​៣ មាន​៦៩០​នាក់ ដែល​ត្រូវបាន​បង្កើតឡើង​តាម​ផែនការ​នេះ ដើម្បី​ត្រៀម​ចេញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ធនធានធម្មជាតិ​។ សូមបញ្ជាក់ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល បាន​បង្កើត​ក្រុម​ការ​ងារ​មួយ ហៅថា «​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​» ដោយ​តែងតាំង​លោក សៅ សុខា ជា​ប្រធាន​។ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី២០ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ណែនាំ​ឱ្យ​កង​ទ័ព​ត្រូវ​ចូល​រួម​ថែរក្សា​ការពារ​ព្រៃឈើ ជល​ផល និង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ ។ សម្តេច​ក៏បាន​ព្រមាន​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​យោធា​ទាំង​ឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កាប់​ឈើ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ៖ «កងទ័ព​ទាំង​អស់​ត្រូវ​ចូល​រួម​រក្សា​ព្រៃឈើ មិន​ត្រូវ​ក្លាយ​ទៅ​ជា​អ្នក​កាប់​ឈើ ឬ​ជា​អ្នក​ការពារ​ឈ្មួញ​កាប់​ឈើ​នោះ​ទេ។ ចូលរួម​រក្សា​ធនធាន​ជលផល​ក៏​កម្រ​​របស់​យើង។ ត្រូវ​ចូល​រួម​រក្សា​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រូវ​ដាក់​ទោស​ទណ្ឌ​អ្នក​ណា​ក៏​ដោយ​ ស័ក្ដិ​ប៉ុណ្ណា​ក៏​ដោយ​ដែល​ធ្វើ​ការ​ឃុបឃិត​ ឬក៏​បំពាន​ទៅលើ​បទបញ្ជា​ទាំងនេះ»។ជាងនេះទៅទៀតនោះសម្តេចហ៊ុនសែនតែង​តែ​បង្ហាញ​ថាគិត​គូរ​ពី​រឿង​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ តាម​រយៈ​ការ​បង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ក្នុង​វិស័យ​មួយ​នេះ។ សម្តេច​ ហ៊ុន សែន ក៏​ធ្លាប់​​​ប្រកាស​ជា​សាធារណៈ​ដែរ​ថា សម្តេច​ហ៊ាន​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​សម្តេចមិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ទេ​នោះ ហើយ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើសកាប់បំផ្លាញ​ព្រៃ​ឈើ​ទៀត​ផង​៕

Leave a Reply

Your email address will not be published. Required fields are marked *