លោក​ យី ថុល​ មេគយច្រ​កព្រែក​ចាកប្រព្រឹត្ត​អំពើពុករ​លួយតាម​អំពើចិត្តផ្គើន​នឹងអនុសា​សន៍​សម្តេច​ ហ៊ុន​ សែ​ន

By | April 2, 2019

មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកទ្វារអន្តរជាតិព្រែកចាក  បានឲ្យដឹងថា លោក យី ថុល ទើបមក កាន់តំណែងជា ប្រធានការិយាល័យគយ ច្រកព្រែកចាក មួយរយៈពេលខ្លីសោះ បែរជាល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយ ដោយ គ្មានញញើតអ្វីទាំ ងអស់។ អ្វីដែល គួរឲ្យកត់សម្គាល់នោះ គឺរឿងអាស្រូវពុករលួយ របស់លោក  យី ថុល មេគយ ច្រក ព្រែកចាក ត្រូវបានបើកកកាយជាបន្តបន្ទាប់ ក៏ប៉ុន្តែថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ  ក៏ដូចជាលោក  គុណ ញឹម អគ្គនា យកនៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជាទុកឲលោក យី ថុល ធ្វើអ្វីៗតាមអំពើចិត្ត។ ដូច្នេះហើយទើបមាន សេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធាន អង្គភាពប្រឆាំងអំពើពុ ករលួយ បើកការស៊ើប អង្កេតទៅលើ រឿងអាស្រូវពុករ លួយរបស់លោក យី ថុល  ខ្លះផងដើម្បីកុំឲ្យមន្ត្រីគយរូបនេះ ធ្វើអ្វីៗតាមអំពើចិត្ត ។ ប្រសិនបើគ្មានកា រស៊ើបអង្កេតឲ្យបានស៊ីជម្រៅទេនោះ គឺលោក  យី ថុល ប្រធានការិយាល័យគយ ច្រកព្រែកចាក ដែល មានការឃុប ឃិតបើកដៃពីសំណាក់ លោក ហេង សំបូរ មេគយខេត្ត កំពត ប្រើតួនាទីនិងអំណាច របស់ខ្លួនប្រព្រឹត្ត អំពើពុករលួយកាន់ តែខ្លាំងជាមិនខាន 

រឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ា ងរបស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារ អន្តរជាតិព្រែ ក ចាក ព្រមទាំង បក្ខពួកត្រូវបានបើកកកាយ ជាបន្តបន្ទាប់ព្រោះ លោក យី ថុល ប្រើតួនាទីនិងអំណាច របស់ ខ្លួនប្រ ព្រឹត្តអំពើ ពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែល នាំចូលទំនិញពីស្រុក យួនតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា ចាប់តាំងពីមកធ្វើជាប្រធា នការិយាល័យគយច្រកព្រែ កចាក គឺលោក យី ថុល ព្រមទាំងបក្ខពួកឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយដោយ គ្មាន ញ ញើតអ្វីឡើយ។ ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា មេគ យធំៗ ក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបលោក យី ថុល បន្តប្រើតួនាទីនិងអំណាច របស់ខ្លួនប្រព្រឹត្តអំពើពុករលួយ យ៉ាងងងើលធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់វិធាន ការកែទ ម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយ។

ប្រភពពីមន្ត្រីគយនិងភ្នាក់ ងារគយក្នុងខេត្តកំពត មួយចំនួ​នបានបញ្ជាក់ថា លោក យី ថុល បានយកបទពិសោធន៍ នៃអំពើពុករ លួយកាលនៅធ្វើជាប្រធានការិយាល័យគ យច្រក៤០០ ស្រុកសំឡូត  ខេត្តបាត់ដំបង មកអនុវត្តន៍ នៅ ច្រក ព្រែកចាក ខេត្តកំពត យ៉ាងរលូន។ ប្រភពបានឲ្យដឹង ទៀតថា ការដែលលោក យី ថុល ហ៊ានធ្វើអ្វីៗ តាម អំពើចិត្តរបស់ខ្លួនគឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ហេង សំបូរ ដែលជាមេគយខេត្តកំពត ផងដែរដោយមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។ ក្នុងនោះអំពើពុករលួយរបស់លោក យី ថុល ដែលឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ គឺកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ជាងនេះទៅទៀតទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រែកចាក បង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺមានការបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក យី ថុល និងបក្ខពួកយ៉ាងរលូន។បឋម

Leave a Reply

Your email address will not be published. Required fields are marked *