មេ​ឈ្មួញ​ក្រាក់ៗ៤​នាក់កំពុង​បំផ្លាញព្រៃ​ឈើលោក​ ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​មិន​ចាត់វិធាន​ការបង្ក្រាប​ក្រុមឈ្មួ​​ញ?

By | April 3, 2019

មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ទៀតថា  ក្រៅពី​ឈ្មួញ​ឈ្មោះ  តាំង អៀង ឈ្មួញ​ឈ្មោះ  ណុប ឌី និង​ឈ្មួញ​ឈ្មោះ ឆាង ម៉ៅ  សម្រុក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន ​ឈើ​ចេញពី ​ខេត្ត ពោធិ៍  សាត់ យ៉ាង​រលូន គឺ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ក៏​បន្តសកម្មភាព​ ប្រមូល​ទិញ​ ឈើ​ដឹក​ ចេញពី​ខេត្តពោធិ៍សាត់ ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ ដែលមាន​លំនៅដ្ឋាន​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​បក្ខពួក​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​មហន្តរាយ​។ មេ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ មាន​រោង​ម៉ាស៊ីន​អារឈើ​ធំៗ​ជាច្រើន​កន្លែង​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ហើយ​មាន​រថយន្ត​កែច្នៃ​៧​ទៅ​៨​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ទៀតផង​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ព្រោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ទាំងថ្ងៃទាំងយប់​ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​៤​នាក់​កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ តាំង អៀង ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ​ក្នុង​ខេត្តពោធិ៍សាត់ កំពុង​សម្រុក​កាប់​ឈើ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ តាំង អៀង ខ្លះ​ផង​ព្រោះ​ឈ្មួញ​ម្នាក់នេះ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​របស់​ក្រុមហ៊ុន​អឹម​ឌី​អេស ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ត្រូវប្រជាពលរដ្ឋរិះគន់ថាមិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដែលធ្វើសកម្មភាពបំផ្លាញព្រៃឈើយ៉ាងមហន្តរាយនោះទេ។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្ន​ក្រវាញ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ចំណែក​ឈ្មួញ​ឈ្មួញ ង៉ោ ម៉ៅ ហៅ​ឆាង​ម៉ៅ និង​ប្រពន្ធ រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ក៏​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ផងដែរ​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។ លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​មេ​ឈ្មួញ ង៉ោ ម៉ៅ ហៅ​ឆាង​ម៉ៅ ជា​យូរ​មកហើយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *