លោក ​ឱម យ៉ិន​ទៀងប្រធានអ​ង្គភាពប្រ​ឆាំងអំពើពុ​ករលួយគួរបើ​កការស៊ើបអ​ង្កេតឲ្យស៊ីជ​ម្រៅទៅលើរឿង​អាស្រូវពុករ​លួយលោក​ ងួន កុសល ​មេគយច្រក​ទ្វារអ​ន្តរជាតិប៉ោយ​ប៉ែតនិង​បក្ខពួ​ក

By | April 3, 2019

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ក្រោយពេល​ទទួលបាន​តំណែង​ ជា​ប្រ ធា ន ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  រួចមក​គឺ​លោក ងួន កុសល  កំពុង​អនុវត្តន៍​តាម ​មេរៀន​របស់ លោក ហ៊ុយ សុជាតិ អតីត​មេ​គយ​ច្រក ​ប៉ោយប៉ែត យ៉ាង​ស្ទាត់ជំនាញ​។  មន្ត្រី​នៅ​ច្រក​ប៉ោយប៉ែត  បាន​ឲ្យ​ដឹង​ទៀត ថា​លោក ងួន កុសល បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ទន្ទឹមនឹងនេះ​លោក ងួន កុសល ព្រមទាំង​បក្ខពួក​បែរជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​រទេះ តាម​រថយន្ត​តូចៗ និង​តាម​រ៉ឺម៉ក​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ងួន កុសល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាក់ស្ដែង​លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន​តែម្តង ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រឹម​មួយរយៈ​ពេល​ខ្លី គឺ​លោក ងួន កុសល កំពុង​បង្ហាញ​ស្នាដៃ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ រឿងអាស្រូវ​របស់លោក ងួន កុសល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។ ដូច្នេះហើយ​ទើប​លោក ងួន កុសល ហ៊ាន​ប្រើ​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ឆាប់រហ័ស​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ងួន កុសល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាក់ស្ដែង​លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួនតែម្តង ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យឡើងវិញ​ជាបន្ទាន់​និង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។​

បើតាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន កុសល ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ចាប់តាំងពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ រហូតមក​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​។​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ងួន កុសល មេ​គយ​ច្រក​ប៉ោយប៉ែត។បឋម

Leave a Reply

Your email address will not be published. Required fields are marked *