លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ប្រែ​ក្លាយជញ្ជី​ង​ថ្លឹងរថយ​ន្តឲ្យទៅជា​ជញ្ជីងថ្លឹងលុយ​គ្មានញ​ញើតអ្វីឡើ​យ

By | April 3, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ត​ផ្លូវជាតិ​លេខ​២  ចំណុច​ភូមិ​ត្រពាំង ​ក្រសាំង ឃុំ​ ជើង​កើប ស្រុក​កណ្ដាលស្ទឹង  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក  ម៉ម ពិ​សិទ្ធ អាង​មាន​ខ្នងបង្អែក​ រឹងមាំ​ទើប ​គិតតែ​ពី​រឿង​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​រហូត​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ម៉ម ពិ​សិទ្ធ មិន​ខ្វល់​ពី​រឿង​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវជាតិ​លេខ​២ និង​ស្ពាន​នៅលើ​ផ្លូវ​នេះ​ទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ទាំងយប់​ទាំង​ថ្ងៃ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ម ពិ​សិទ្ធ នោះទេ​ព្រោះ​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ក៏ដូចជា​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល គឺជា​អ្នក​ឃុបឃិត​លោក ម៉ម ពិ​សិទ្ធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​កន្លងទៅនេះ​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លាតត្រដាង​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន ដែលជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​នៃ​ក្រសួង​សាធារណការ បែរជា​សម្ងំ​ស្ងាត់ឈឹង​ទៅវិញ​។ ដូច្នេះហើយ​ទើប​លោក ម៉ម ពិ​សិទ្ធ នៅតែ​បន្ត​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ឡើយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​សម្របសម្រួល​គ្រប់ពេលវេលា​។

​បើតាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ផងដែរ​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ បាន​ឲ្យ​ដឹងថា ពួកគេ​មិនចាំបាច់​ចូល​ថ្លឹង​នោះទេ គឺ​គ្រាន់តែ​បង់លុយ​ឲ្យ​លោក ម៉ម ពិ​សិទ្ធ និង​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ គឺអាច​បន្តដំណើ​ទៅមុខ​យ៉ាង​រលូន​។ មានការ​រិះគន់​ចំៗ​ថា​លោក ម៉ម ពិ​សិទ្ធ និង​បក្ខពួក​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះទេ ហើយ​ឲ្យ​តែ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្ត​ឈប់​លើ​ចិញ្ចើមផ្លូវ​យកលុយ​ទៅ​បង់​តាម​ការកំណត់ គឺ​គ្មានអ្វី​ជា​ឧបសគ្គ​ទៀតឡើយ​។(បឋម)

Leave a Reply

Your email address will not be published. Required fields are marked *