លោកងួន​ កុសល​មេ​គយ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែតកំពុង​សាងស្នាដៃ​ប្រ​ព្រឹត្ត​អំពើពុ​ករ​លួ​យ​តាមច្រើ​ន​រូប​ភាព

By | July 29, 2019

បន្ទាយមានជ័យ៖ ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រក ទ្វារ​អន្តរជាតិ​ប៉ោយប៉ែតត្រឹម ​មួយរយៈ​ពេល​ខ្លី  គឺ​លោក ងួន  កុសល កំពុង​បង្ហាញ​ស្នាដៃ​ខាង ​ប្រព្រឹត្ត​អំពើពុករលួយ​តាម ច្រើន​រូបភាព​ដោយ​គ្មាន​ ញញើត​អ្វី​ទាំងអស់  ព្រោះ​អាង​ មាន​ខ្នងបង្អែក​រឹងមាំ​។ រឿងអាស្រូវ​របស់លោក  ងួន កុសល ត្រូវបាន​បើក​កកាយ ​ជា​បន្តបន្ទាប់។  ក៏ប៉ុន្តែ​ មេ​គយ​ធំៗ​ ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។ ដូច្នេះហើយ​ទើប​លោក ងួន កុសល ហ៊ាន​ប្រើ​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ឆាប់រហ័ស​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ថ្មីៗ​នេះ​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រួចមក​គឺ​លោក ងួន កុសល កំពុង​អនុវត្តន៍​តាម​មេរៀនពុករលួយ​របស់លោក ហ៊ុយ សុជាតិ អតីត​មេ​គយ​ច្រក​ប៉ោយប៉ែត យ៉ាង​ស្ទាត់ជំនាញ​។ មន្ត្រី​នៅ​ច្រក​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ទៀតថា​លោក ងួន កុសល បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ទន្ទឹមនឹងនេះ​លោក ងួន កុសល ព្រមទាំង​បក្ខពួក​បែរជា​គាបសង្កត់​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​រទេះ តាម​រថយន្ត​តូចៗ និង​តាម​រ៉ឺម៉ក​ដោយ​គ្មាន​ការយោគយល់​ឡើយ​។​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ងួន កុសល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាក់ស្ដែង​លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន​តែម្តង។ ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យឡើងវិញ​ជាបន្ទាន់​និង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​បើតាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន កុសល ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ចាប់តាំងពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៩ រហូតមក​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​លោក ងួន កុសល តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ងងើល​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ងួន កុសល មេ​គយ​ច្រក​ប៉ោយប៉ែត ដែល​កំពុង​ល្បីល្បាញ​យ៉ាងខ្លាំង​ក្លា​ផងដែរ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *