លោក​នេត សាវឿនអ​គ្គស្នងការនគ​របាលជាតិគួ​រពិនិត្យមើ​លលោ​កជៀម ​ចន្ទ័សោភ័ណ​អភិបា​លខេត្តត្បូង​ឃ្មុំនិងលោ​ក បែន​ រ័ត្នស្នង​ការនគ​របាលមិនហ៊ានចាត់​វិធានការប​ង្ក្រាប​ល្បែ​ងស៊ីសងក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ត្បូង​ឃ្មុំ

By | May 7, 2019

ប្រភពពី​ពលរដ្ឋ​ក្នុង​ឃុំ​ដារ   ដែល​ធ្លាប់​ចូលទៅ​កាន់​ទីតាំង​បើក​ល្បែង  ស៊ីសង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស   ឈន ថា​រី បាន​ ឲ្យ​ដឹង ថា ឈ្មោះ ហេង   ជា​អ្នកកាង​ល្បែង​បាន​អួតអាង ​ប្រាប់​អតិថិជន ​របស់ខ្លួន​ពី​សុវត្ថិភាព ​ សម្រាប់​អ្នក​មក លេង​ល្បែង​ក្នុងទីតាំងនេះម៉ាសប្បាយអត់មត់មានបញ្ហារអ្វីទាំងអស់ពីសុវត្តិភាពផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​និង​មាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ ហើយ​តាមផ្លូវ​ចូលទៅ​កាន់​កន្លែង​លេងល្បែង​ស៊ីសង​នោះ​មាន​ដាក់ពង្រាយ​សន្តិសុខ​យាមកាម​យ៉ាងរឹងមាំ​ព្រោះ​ខ្លាច​មាន​អ្នកកាសែត​ចូលទៅ​ថតរូប​ភាពចុះ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​នានា​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ការ​រាលដាល​លេងល្បែង​ស៊ីសង​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មាន​មនុស្ស​ចូលរួម​លេងល្បែង​កាន់តែ​ច្រើនឡើងៗ​ដែល​សុទ្ធតែជា​ពលរដ្ឋ​ខ្មែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សង្វៀន​បញ្ជរ​មាន់​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ត្រូវគេ​បើក​លេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី ហើយ​អ្នកកាង​ល្បែង​មានឈ្មោះ ហេង ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បីតែ​លោក ជៀម ច័ន្ទសោភ័ណអភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុងតែ​កើតឡើង​យ៉ាង​រាលដាល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ​ចូលរួម​លេងល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី ក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ក្នុងខណៈដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​អធិការនគរបាល​ស្រុក​មេមត់ ក៏ដូចជា​អភិបាលស្រុក​មេមត់ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​មិន​បង្ក្រាប​ល្បែងស៊ីសង​នោះទេ ហើយ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​នោះដែរ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ល្បែងស៊ីសង​ត្រូវគេ​បើក​លេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី យ៉ាង​រាលដាល​គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​មេមត់ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំនុច។បឋម

Leave a Reply

Your email address will not be published. Required fields are marked *