លោក​​ឱម ​យ៉ិនទៀង​ប្រ​ធានអង្គភាព​​ប្រឆាំងអំពើពុ​​ករលួយគួរបើក​​ការស៊ើប​អ​ង្កេត​ទៅ​លើរឿង​​ពុករលួយ​លោកទី​ ប៊ុនឡ​ង់ប្រធា​​ន​ការិយា​ល័​យ​គយ​ច្រក​ទ្វារ​​អន្តរ​ជា​តិ​​ព្រំ

By | May 7, 2019

ប៉ៃលិន៖មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត ​ប៉ៃលិនបាន​អំពាវនាវ​ឲ្យ​លោក  អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរ ញ្ញវ ត្ថុចាត់វិធានការ​ទប់ស្កាត់​ អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  និង​លោក សំ  សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ ខេត្ត​ប៉ៃលិន ជាបន្ទាន់​។ ដោយហេតុថា  មួយរយៈ​ចុងក្រោយ​នេះ​លោក  ទី ប៊ុន​ឡង់ ឃុប ឃិត ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បា ប់​កាន់តែ​ច្រើនឡើងៗ។ហើយ​មេ​ គយ​ធំៗ​ក្នុង​អគ្គនាយក ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា  កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ខណៈ បានផលប្រយោជន៍។ លើស​នេះ​ ទៅទៀត​លោក ឱម យ៉ិនទៀង  ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ  គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន ​ស៊ីជម្រៅ​ទៅលើ​រឿង អាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់  និង​លោក សំ សុវណ្ណារិទ្ធ ផងដែ រ​។ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​ទាំង​ ២​នាក់​នេះ​ឃុបឃិត​គ្នា​ ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​ទៀត​។ សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង  ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការ ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ និង​ទង្វើ​មិន​ប្រក្រតី​របស់លោក  ទី ប៊ុន​ឡង់ ប្រធានកា រិយា ល័ យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ឲ្យ​បាន​ស៊ីជម្រៅ​។ ដោយហេតុថា ចាប់តាំងពី​លោក ទី ប៊ុន​ឡង់ មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​បញ្ជាក់ថា លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន បាន​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​មេ​គយ​ខេត្តមណ្ឌលគិរី មក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ។ក៏​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក ទី ប៊ុន​ឡង់ ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ដែលជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ទេនោះ​គឺ​លោក ទី ប៊ុន​ឡង់ មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បង់ពន្ធ​ត្រឹម​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលចំណេញ​ជាមួយ​លោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធ យ៉ាង​សុខ​ស្រួល​។ ផ្ទុយទៅវិញ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ជាពិសេស​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​រទេះ និង​តាម​រ៉ឺម៉ក​ម៉ូតូ ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ទង្វើ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះ​កំពុង​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ផងដែរ​។​រឿងរ៉ាវខាងលើនេះអង្គភាពយើងបានទាក់ទង​ទៅលោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធដែរតែមិនលើកទូរស័ព្ទ។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *