លោក​ អូន ព័ន្ធមុនីរ័​ត្នរដ្ឋមន្ត្រីក្រ​សួងសេដ្ឋកិច្ច​និងហិរញ្ញវ​ត្ថុមិនគួរ​មើលរំលង​លោកមករា​ប្រធានសា្នក់គ​យចល័តចំ​ណុចសា​លាក្រហមប្រព្រឹត្ត​អំពើពុករ​លួយតាមអំ​ពើចិត្ត

By | May 8, 2019

ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លង ​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​ សាលា​ក្រហម ស្រុក ​អូរជ្រៅ ខេត្ត បន្ទាយ មាន ជ័យ បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ឈ្មោះ មករា  ដែលជា​ប្រធាន​ស្នាក់ការ​គយ​ចល័ត​ ចំណុច​សាលា​ក្រហម  គាប​យក លុយ​ ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​មិន ​ចេញ​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ​។  ក្រុម​ឈ្មួញ ​និង​ក្រុម អា ជីវករ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ដឹកទំនិញ​ផ្សេងៗ​ចេញពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​នីសា​ន់ ក៏ដូចជា​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ព្រមទាំង​រថយន្ត​ធំៗ​មួយចំនួន​ត្រូវ​មន្ត្រី​គយ​ឈ្មោះ មករា គាប​យកលុយ​តាម​អំពើ​ចិត្ត​។ អាច​និយាយបានថា ប៉ុស្ដិ៍​ស្នាក់ការ​គយ​ចល័ត​នៅ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ គ្របគ្រង​ដោយ​មន្ត្រី​គយ​ឈ្មោះ មករា មិន​ខុសពី​កុងត្រូលជជុះ​នោះទេ ដូច្នេះហើយ​ទើប​ឈ្មួញ​និង​អាជីវករ​អំពាវនាវ​ឲ្យ​លោក​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។​

រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់​មន្ត្រី​គយ​ឈ្មោះ មករា ដែលជា​ប្រធាន​ស្នាក់ការ​គយ​ចល័ត នៅ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវ​ក្រុម​ឈ្មួញ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដឹកជញ្ជូន​ទំនិញ​បើក​កកាយ​ជា​បន្តបន្ទាប់​។ ដោយហេតុថា មន្ត្រី​គយ​ចល័ត​ឈ្មោះ មករា បាន​ប្រើ​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ឈ្មួញ ពី​ក្រុមអាជីវករ និង​ពលរដ្ឋ​ដែល​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​ឈ្មោះ មករា បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏ដូចជា​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​នៅ​ចំណុច​សាលា​ក្រហម ​យ៉ាង​សុខ​ស្រួល​។

​ ថ្មីៗ​នេះ​ប្រភពពី​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា​មន្ត្រី​គយ​ឈ្មោះ មករា បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ប្រភេទ​រថយន្ត​ធុន​តូច​ឬ​ធុន​ធំ​ដោយ​មិនអាច​តវ៉ា​បានឡើយ គឺ​បង់​ពី​៣​ម៉ឺន​រៀល ៨​ម៉ឺន​រៀល ១០​ម៉ឺន​រៀល រហូតដល់​២៥​ម៉ឺន​រៀល ហើយ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​បង់លុយ​ពី​មន្ត្រី​គយ​ឡើយ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បានបញ្ជាក់​ច្បាស់​ថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ប្រសិនបើ​មិន​ចូល​បង់លុយ​ឲ្យ​មន្ត្រី​គយ​ឈ្មោះ មករា ដែលជា​ប្រធាន​សា្ន​ក់​ការ​គយ​ចល័ត​នៅ​ចំណុច​សាលា​ក្រហម​ទេនោះ គឺ​មន្ត្រី​គយ​ឈ្មោះ មករា ប្រើប្រាស់​រថយន្ត​ប្រដេញ​យ៉ាង​កំរោល​ជាមិនខាន​។​

​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ត្អូញត្អែរថា បច្ចុប្បន្ន​ពួកគាត់​ពិបាក​រកស៊ី​ខ្លាំងណាស់ ព្រោះ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គយ​ច្រើនពេក គឺ​ដឹកទំនិញ​តាម​រថយន្ត​សាំ​យ៉ុង​ឬ​រថយន្ត​នី​សាន់​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គយ​ឈ្មោះ មករា ពី​៣​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល ដូច្នេះ​ពួកគាត់​ស្ទើរតែ​គ្មាន​សល់​ចំណេញ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ឡើយ​។ ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​បាន​លើកឡើងថា រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រី​គយ​ឈ្មោះ មករា ដែលជា​ប្រធាន​សា្ន​ក់​ការ​គយ​ចល័ត​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ ក៏ប៉ុន្តែ​ថ្នាក់លើ​នៅតែ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដដែល​។ ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ក្នុង​ខេត្តបន្ទាយមានជ័យ អំពាវនាវ​ជាថ្មីទៀត​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​ឈ្មោះ មករា ដែលជា​ប្រធាន​ស្នាក់ការ​គយ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ ជាបន្ទាន់​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *