លោក​នេត សាវឿន អ​គ្គស្នងការនគ​របាលជាតិគួរពិនិត្យ​មើលអំពើពុ​ករលួយ​និងទ​ង្វើមិន​ប្រក្រតី​លោក ​ជា តារា​ នា​យការិយាល័យន​គរបាល​ប្រឆាំងប​ទល្មើសសេដ្ឋ​កិច្ចខេត្តរ​តនគិរី​ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិទាំងមូល

By | January 5, 2019

ប្រភពពីអ្នកជំនួញឈើ​បាន​ឲ្យ​ដឹង​ថា ​លោក ជា តារានាយការិយាល័យ​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច នៃ​ស្នង ការដ្ឋា ន​នគរបាល​ខេត្តរតនគិរី  តែងតែ​ប្រើប្រាស់​ឈ្មោះ​លោក ងួន គឿន  មេ​នគរបាល​ខេត្តរតនគិរី  ក្នុងការ​ឃុបឃិត​ឲ្យ​ ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​។ ដោយសារ​លោក ជា តារា អាង​មាន​លោក ងួន គឿន ជា​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ឈ្មួញ​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ត្រូវតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ជា តារា ទើប​មុខរបរ​របស់​ពួកគេ​គ្មាន​ផលវិបាក​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ផងដែរ​។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ធំៗ​ដែល​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន គឺ​ពួកគេ​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ជា តារា ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​គ្មាន​ឧបសគ្គ​ឬ​ការរំខាន​។ ប្រសិនបើ​ឈ្មួញ​ណា​គ្មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ទេនោះ​គឺ​ចៀស​មិន​ផុតពី​ការបង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ឡើយ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ការដែល​លោក ជា តារា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ដែលជា​បង្អែក​ដ៏​រឹងមាំ​ផងដែរ​។ បើតាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ខាងក្រោយ​កាស៊ីណូ​ក្បែរ​ច្រក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ជា តារា ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យឡើងវិញ​ទៅលើ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ជា តារា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ជាបន្ទាន់​។ ដោយសារ​ថា​ទង្វើ​របស់លោក ជា តារា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *