លោក​ គឹម ឈុនលី​ច្រើន​ឈ្មោះមន្ត្រីជា​ន់ខ្ពស់នៅ​ក្នុងក្រសួងក​សិកម្មជា​ពិសេស​លោក​​ វេង សាខុន​ រដ្ឋមន្ត្រីក្រ​សួងកសិកម្មដើ​ម្បីបិទបាំងទ​ង្វើមិនប្រក្រតី​និងអំពើពុក​​រលួយ

By | November 3, 2018

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  គឹម ឈុនលី បាន​ឲ្យ​ដឹងថា  មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈើ ​មួយចំនួន​បាន ​ដឹកជញ្ជូន​ឈើ​ឆ្លង កាត់​ស្រុក​តំបែរ យ៉ាង​ពេញបន្ទុក​ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោ ក មិញ ចាន់ណា  នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​តំបែរ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក មិញ ចាន់ណា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ ហ៊ាន​ធ្វើ​អ្វី តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​ឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី ដែលជា​ចៅហ្វាយនាយ​របស់ខ្លួន​។ មន្ត្រីរាជការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​កត់សម្គាល់ថា​ចាប់តាំងពី​លោក គឹម ឈុនលី ទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ រួចមក​គឺ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ មានការ​កើនឡើង​ខ្លាំង​ជាង​មុន​ទៅទៀត​។ ទន្ទឹមនឹងនេះ​រឿងអាស្រូវ​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៅតែ​បណ្ដោយ​ឲ្យ​លោក គឹម ឈុនលី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​គគ្រឹកគគ្រេង​ដោយសារ​អាង​មាន​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី និង​បក្ខពួក​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត គឺ​លោក គឹម ឈុនលី ​គិតតែប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ជាមួយ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្នុង​ក្រសួងកសិកម្ម​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិក្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ រួចមក​គឺ​លោក គឹម ឈុនលី មិនសូវ​គិតគូរ​រឿង​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ហើយ​បែរជា​ចាត់ទុក​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ជាងនេះទៅទៀត​លោក គឹម ឈុនលី តែងតែ​ប្រើប្រាស់​ឈ្មោះ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ក្រសួងកសិកម្ម ជាពិសេស​ប្រើប្រាស់​ឈ្មោះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​គឃ្លើន​ហើយ​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង យ៉ាង​រលូន​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *