​លោក នុប​ សំអានប្រធា​ន​ការិយាល័យគយច្រក​ទំនប់រល​កប្រព្រឹត្តអំ​ពើពុករលួយ​​មិន​ញ​ញើតអង្គ​ភាពប្រឆាំងអំ​ពើពុ​ករ​លួយ​ព្រោះអាង​ខ្នង​ អូន​ ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ

By | November 4, 2018

 ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នុប សំអាន  មេ​គយ​ច្រក​ទំនប់រលក  បាន​ឲ្យ​ដឹងថា មួយរយៈ​ចុង ក្រោយ​នេះ​លោក នុប  សំអាន ឃុបឃិត ​ឲ្យ​ឈ្មួញ​នាំ ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​ គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់ តែ​ច្រើនឡើងៗ​ដែលជា​ហេតុ​ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ​ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​ក្នុង​មួយខែៗ​។ ប្រភព​បាន​ឲ្យ​ ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ  ឌី ឈ្មួញ​ឈ្មោះ ចិត្រ  និង​ឈ្មួញ​មួយចំនួនទៀ ត​កំពុង​បង្កើន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​ទំនប់រលក យ៉ាង​រលូន​។ ចំណែក​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​លោក នុប សំអាន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ឈ្មួញ​ជា​សាច់ញាតិ​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ គឺជា​អ្នក​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ទំនប់រលក កាន់តែ​ច្រើនឡើងៗ​។

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក នុប សំអាន ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក នុប សំអាន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នុប សំអាន មេ​គយ​ច្រក​ទំនប់រលក ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក នុប សំអាន ដែលជា​មេ​គយ​នៅ​ច្រក​ទំនប់រលក​ផងដែរ​។

​ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទំនប់រលក បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទំនប់រលក​បច្ចុប្បន្ននេះ គឺ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការបែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក នុប សំអាន យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក នុប សំអាន មេ​គយ​ច្រក​ទំនប់រលក ខ្លះ​ផង​។ មន្ត្រី​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន គឺ​លោក នុប សំអាន តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នុប សំអាន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ ព្រោះ​មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក នុប សំអាន ត្រូវបាន​លាតត្រដាង។មានត

Leave a Reply

Your email address will not be published. Required fields are marked *