លោក​ អូន ព័ន្ធមុនីរ័ត្នរ​ដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុនិងលោ​ក គុណ ញឹមមេ​គយ​ធំមិនគួរមើលរំលងលោក នង សុខុមមេ​គយច្រកបាវិត​បើកដៃឲ្យឈ្មួ​ញនាំចូលទំនិ​ញគេចព​ន្ធពេ​ញប​ន្ទុក

By | November 4, 2018

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ នៅក្នុង​ខេត្តស្វាយរៀង  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រកទ្វារ​អន្តរ ជាតិ​បាវិត គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺមាន​ការ ឃុបឃិត​បែង​ចែក​ផល ប្រយោជន៍​យ៉ាង​ សុខ​ស្រួល​ជាមួយ​លោក នង សុខុម មេ​គយ​ច្រក​បាវិត និង​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តស្វាយរៀង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងៗ​ពី​៥​លាន​រៀល​ទៅ​៧​លាន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ទន្ទឹមនឹងនេះ​លោក នង សុខុម មេ​គយ​ច្រក​បាវិត ក៏បាន​ឃុបឃិត​ជាមួយ​មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​បាវិត ក្នុងការ​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក នង សុខុម មេ​គយ​ច្រក​បាវិត តទៅទៀត​ទេ​ព្រោះ​ចាប់តាំងពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​គឺ​លោក នង សុខុម និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​នេះ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញគេចពន្ធ​ដែល​បង្កប់​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ក៏ដូចជា ទំនិញគេចពន្ធ​ដែល​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​បាវិត គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក នង សុខុម និង​បក្ខពួក​។ អំពើពុករលួយ​របស់​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តស្វាយរៀង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក នង សុខុម បាន​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​បាវិត កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​លោក នង សុខុម ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក នង សុខុម ប្រធានការិយាល័យ​គយ​ច្រក​បាវិត អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក នង សុខុម មេ​គយ​ច្រក​បាវិត និង​លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​.​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *