លោក​ គឹម ឈុនលី​ មេរដ្ឋបាល​ព្រៃឈើខេត្តត្បូង​ឃ្មុំជាមេ​ខ្លោងនៅពី​ក្រោយបទល្មើ​សដឹក​ជញ្ជូន​ឈើខុស​ច្បាប់​ទាំងយប់ទាំ​ង​ថ្ងៃ

By | May 29, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បាន​ឲ្យ​ដឹងថា ការដែល​លោក គឹម ឈុនលី គឺ​ដោយសារ​អាង​មាន​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជា​ខ្នងបង្អែក​ដ៏​រឹងមាំ ហើយ​សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក គឹម ឈុនលី នោះឡើយ​។ ជាក់ស្ដែង​អ្នករត់​ការ​ឈ្មោះ ឡេង ចំរើន និង​ឈ្មោះ ថាំង បាន​សម្របសម្រួល​ជាមួយ​លោក គឹម ឈុនលី ដើម្បី​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តស្វាយរៀង ខេត្តព្រៃវែង យ៉ាង​អនាធិបតេយ្យ​បំផុត​។ មិនតែប៉ុណ្ណោះ​ឈ្មួញ​ធំៗ​ខ្លះ​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​រលូន​ជាពិសេស​នៅពេល​យប់ ក្នុងខណៈដែល​លោក គឹម ឈុនលី សម្ងំ​ទទួលផល​ប្រយោជន៍​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​បាន​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង យ៉ាង​រលូន​។ ការដែល​ក្រុម​ឈ្មួញ​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់​សង្កាត់ ថ្នាក់​ផ្នែក ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​គឺ​ពី​សំណាក់​លោក គឹម ឈុនលី ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ តែម្តង​។ ចំណែក​ឈ្មួញ​ធំៗ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​ពេញបន្ទុក​ព្រោះ​ឈ្មួញ​ឈើ​ទាំងនោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក គឹម ឈុនលី និង​បក្ខពួក​។​

មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី ចូលមក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ឈ្មួញ​ខ្លះទៀត​ដឹកជញ្ជូន​ឈើ​ដោយ​ប្រើ​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​វ៉េ​អង រថយន្ត​យី​ឌុប​ធំៗ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង រាប់សិប​គ្រឿងក្នុង​មួយ​យប់ៗ​។ អ្នករត់​ការបើកផ្លូវ​រថយន្ត​ដឹកឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ ឡេង ចំរើន ដែលជា​កូន​របស់លោក សៀក ឡេង ជា​មន្ត្រី​មាន​ឥទ្ធិពល​ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ម្នាក់ទៀត​មានឈ្មោះ ថាំង ដែលជា​មន្ត្រី​ប្រដាប់អាវុធ ល្បី​ខាង​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ អ្នករត់​ការបើកផ្លូវ​ទាំង​២​នាក់​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី និង​មន្ត្រីក្រោមឱវាទ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចូល​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *