លោក​ ហ៊ុយ​ សុជាតិ​មេគយខេត្តម​ណ្ឌលគិរីមា​នជំនាញ​ខាងប្រមូល​លុយស្រង់​ដើមមិ​ន​ញញើតអ​ង្គភាពប្រឆាំងអំ​ពើពុក​រលួ​យ

By | May 31, 2019

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​ទាំងឡាយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ជាបន្ទាន់​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​នាំចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក ព្រោះ​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បើកដៃ​ឲ្យ​ប្រធានការិយាល័យ​គយ​ច្រក​ដាក់​ដាំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ហ៊ុយ សុជាតិ ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ឥឡូវនេះ​នៅពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី គឺ​លោក ហ៊ុយ សុជាតិ កំពុង​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហ៊ុយ សុជាតិ ដែលជា​មេ​គយ​ខេត្តមណ្ឌលគិរី ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា ទំនង​លោក ហ៊ុយ សុជាតិ ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហ៊ុយ សុជាតិ កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​យកឈ្មោះ​មេ​គយ​ធំៗ​មក​ធ្វើជា​ខែល​ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​ងងើល​។ នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ ក៏ដូចជា​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក៏​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ផងដែរ ព្រោះ​លោក ហ៊ុយ សុជាតិ បណ្ដោយ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រក​ទ្វេភាគី​ទាំង​២​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក ហ៊ុយ សុជាតិ អាច​ផ្ទេរ​ពី​តំណែង​ប្រធាន​កា​រិ​យោ​ល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​ធ្វើជា​មេ​គយ​ខេត្តមណ្ឌលគិរី យ៉ាង​រលូន​។ បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំខេត្ត​មណ្ឌលគិរី រួចមក​គឺ​លោក ហ៊ុយ សុជាតិ មិនដែល​ចាត់វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ប្រេងសាំង​គេចពន្ធ​នោះទេ ហើយ​មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្ហើប​ឲ្យ​ដឹងថា ករណី​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង ក្នុង​ខេត្តមណ្ឌលគិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​ប៉ា​ខេ ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *