លោក​ យូ ហេង​ ប្រធានសាខា​គយខេត្តបា​ត់ដំបងប្រព្រឹត្ត​អំពើពុករលួយ​ដើម្បីស្រង់​​ដើមលោក គុណ​ ញឹម​ អគ្គនាយក​គយនិងមេគ​យធំៗរ​ក្សា​ភាពសៀ​ម​ស្ងាត់

By | April 14, 2019

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង  ប្រធាន​សាខាគយ​ខេត្តបាត់ដំបង  បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ជា ច្រើន​នាក់​ស ម្រុក​ នាំចូល​ទំនិញគេចពន្ធ  ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំ ដែន​ក្នុង ស្រុក​ សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​ទាំងនោះ​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំ​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដោយ​ពុំមាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ដែល​បម្រើ​ការងារ​នៅក្នុង​ខេត្តបាត់ដំបង យូរ​ឆ្នាំ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក យូ ហេង ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​កាល​លោក ឈុន សុភមង្គល ពេល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទៅទៀត​។ មិនតែប៉ុណ្ណោះ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​មេ​គយ​ធំៗ​មួយចំនួន​មក​បិទបាំង​ទង្វើ​របស់ខ្លួន​

​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ជំនួស​លោក ឈុន សុភមង្គល រួចមក​គឺ​លោក យូ ហេង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក យូ ហេង កំពុង​យក​បទពិសោធន៍​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ មក​អនុវត្តន៍​នៅក្នុង​ខេត្តបាត់ដំបង យ៉ាង​ជំនាញ​តែម្តង​។ ក្នុងនោះ​លោក យូ ហេង បាន​ឃុបឃិត​ឲ្យ​ប្រធានការិយាល័យ​គយ​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យូ ហេង និង​មន្ត្រី​គយ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ខ្លះ​ផង​។

​បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ធំៗ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រី​គយ​ពុករលួយ​យ៉ាង​រលូន​។ លើស​នេះ​ទៅទៀត​ប្រធានការិយាល័យ​គយ​តាម​បណ្ដា​ច្រកព្រំដែន​មួយចំនួន​ហ៊ាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​គឃ្លើន ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ បើតាម​ប្រភពពី​មន្ត្រី​គយ​ខេត្តបាត់ដំបង ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។(មានតភាគ)

Leave a Reply

Your email address will not be published. Required fields are marked *