Daily Archives: October 15, 2018

មេពេទ្យសត្វ​ខេត្តសៀមរាប​ លោក ព្រំ​ វិចល្បីខាង​ពុករលួយ​ប្រមូលលុយ​ដាក់ហោប៉ៅ​មិនញញើតអង្អភាពប្រឆាំង​អំពើពុក​រលួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដែល​លោក ព្រំ វិច សម្របសម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​និង​មាន់​ទា​ពី​ប្រទេស​សៀម និង​ប្រទេស​យួន​មក​លក់​ចែកចាយ​តាម​ទីផ្សារ​និង​តាម​ទីសត្តឃាត​ក្នុង​ខេត្តសៀមរាប គឺ​លោក ព្រំ វិច អាច​ប្រមូល​ចំណូល​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ចំណូល​ទាំងនោះ​ប្រហែល​មួយផ្នែកធំ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​ទើប​លោក ទា គឹម​សុទ្ធ បណ្ដោយ​ឲ្យ​លោក ព្រំ វិច ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​

មេបញ្ជា​ការអាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង លោក​ សាក់ សារ៉ាង​ប្រមូលលុយពី​ក្រុមឈ្មួញដឹ​កឈើ​ទាំងតូច​ទាំងធំ​តាមរបៀ​បពុករលួយ​មាន​ជំនាញខ្ព​ស់​បំផុ​ត

ប្រភពពី​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្តកំពង់ឆ្នាំង  បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ ​របស់លោក សាក់  សា​រ៉ាង ត្រូវ បាន​លាតត្រដាង ​ជា​បន្តបន្ទាប់​ព្រោះ​លោក សាក់ សា​រ៉ាង  បាន​ប្រើ​តួនាទី​របស់ខ្លួន​ដើម្បី​ ប្រមូល​លុយ​តាម របៀប​ពុករលួយ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។  ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​និង​ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​៥ ខេត្ត កំពង់ឆ្នាំង ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​អាវុធហត្ថ​ដែលជា​បក្ខពួក​របស់លោក សាក់ សា​រ៉ាង បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​។ តាម​បណ្តោយ ​ផ្លូវជាតិ​លេ