លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹមមេគយធំមិនគួរមើលរំលងលោក នង សុខុមមេគយច្រកបាវិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពេញបន្ទុក
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នទំនិញ ដែលឈ្មួញធំៗនាំចូល តាមច្រកទ្វារអន្តរ ជាតិបាវិត គឺបង់ពន្ធជូនរដ្ឋ ត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺមានការ ឃុបឃិតបែងចែកផល ប្រយោជន៍យ៉ាង សុខស្រួលជាមួយលោក នង សុខុម មេគយច្រកបាវិត និងមន្ត្រីគយចល័តក្នុងខេត្តស្វាយរៀង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញដែលបង្កប់ទំនិញគេចពន្ធតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរត្រូវបង់លុយក្នុងមួយជើងៗពី៥លានរៀលទៅ៧លានរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត…