Daily Archives: February 11, 2019

ក្រុមហ៊ុន​សំអឿន​សុវណ្ណដំ​ឡើងម៉ាស៊ីន​អារឈើជា​ច្រើនគ្រឿង​នៅក្បែរព្រៃ​ព្រះរកា​មានការឃុបឃិ​តជាប្រ​ព័ន្ធប្រើ​ប្រាស់គោយ​ន្តរថយ​ន្តបង្កុង​និងរថយន្តយី​ឌុបយ៉ាង​គគ្រឹក​គគ្រេ​ង

ថ្មីៗ​នេះ​សេចក្ដីរាយការណ៍ ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ស្នៀត  ឃុំ​តស៊ូ ស្រុក​ជ័យ​សែន  ខេត្តព្រះវិហារ  បាន​ឲ្យ​ដឹងថា ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ  បង្កើត​រោងចក្រ​អារឈើ​មួយ ​នៅ​ចំណុច​អូរ​ស្នៀត ហើយ ​ដំឡើង​ម៉ាស៊ីន ​អារឈើ​ជា ច្រើន​ គ្រឿង​ដើម្បី​អារឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ស្នៀត បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា មក​គរ​ទុក​ក្នុង​ទីតាំង​រោងចក្រ​របស់ខ្លួន​ជាច្រើន​គំនរ រួចហើយ​អារច្រៀក​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង