Daily Archives: May 26, 2019

ក្រុមហ៊ុន​ចិនកំពុង​បំពានកា​ប់ឈើក្នុង​តំបន់ដែនជ​ម្រកសត្វព្រៃ​ភ្នំព្រេចលោ​ក​ ស្វាយ​ សំអ៊ាងអភិបាល​ខេត្តមណ្ឌ​ល​គិរីរក្សាភាព​ស្ងៀមស្ងា​ត់

ប្រភពព័ត៌មាន​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន យាន ឆាយ កំពុង​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​អភិរក្ស ព្រៃ​សហគមន៍​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដឹកជញ្ជូន​មក​លក់​ឲ្យ​ខ្លួន​យ៉ាង​រលូន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៩ ថា​ថ្មីៗ​នេះ​មាន​គោយន្ត​៩​គ្រឿង ព្រមទាំង​រថយន្ត​បង្កុង ឬ​រថយន្ត​រ៉េវ​៨០​គ្រៀង​ដឹកជញ្ជូន​ឈើមូល​ធំៗ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូលទៅ​ទីតាំង​ក្រុមហ៊ុន យាន ឆាយ ដើម្បី​អារច្រៀ