Daily Archives: May 25, 2019

មេឈ្មួញ​ដុះស្លៃរឈ្មោះ​ តែម ​ធារ៉ាធ្វើស​កម្មភាពដឹកជ​ញ្ជូនឈើចេ​ញពីស្រុកភ្នំ​ក្រវាញ​លោក​ ម៉ៅ ធនិន​ អភិបាលខេ​ត្ត​ពោធិ៍សាត់រក្សាភាព​ស្ងៀម​ស្ងាត់​

ប្រភពពី​ឈ្មួញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ដឹកឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល មក​លក់​ឲ្យ​ឈ្មួញ​ឈ្មោះ តែម ធារ៉ា នៅក្នុង​ស្រុក​ភ្នំក្រវាញ គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​គេ​មានការ​យោគយល់​ឈ្មួញ​ឈ្មោះ តែម ធារ៉ា ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​។ ជាងនេះទៅទៀត​ឈ្មួញ​ឈ្មោះ តែម ធារ៉ា តែង​ប្រើប្រាស់​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សាម៉ុន

លោក​ យី ថុល​ មេគយច្រក​ព្រែកចាកប្រ​ព្រឹត្តអំពើពុ​ករលួយមិន​ញញើតអង្គភាព​ប្រឆាំងអំពើ​ពុករ​លួយ

ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត រួចមក​លោក យី ថុល កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត រហូតដល់​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ក៏ដូចជា​ទំនិញ​ប្រភេទ​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​កាន់តែ​ច្រើនឡើងៗ គឺ​ដោយសារ​អាង​មាន​លោក ហេង សំបូរ មេ​គយ​ខេត្តកំព