Daily Archives: July 8, 2019

លោក​ យី ថុល ​ប្រធានការិយាល័យ​គយច្រកព្រែកចាក​ប្រព្រឹត្តអំពើពុករ​លួយកាន់តែ​ខ្លាំង

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​គយ​ធំៗ​ជាច្រើន​នាក់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានចាត់ទុក​លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជា​ប្រភព​ចំណូល​របស់ខ្លួន​ទើប​បណ្ដោយ​ឲ្យ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ទាំង​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ព្រមទាំង​អគ្គនាយករង​គយ​ជាច្រើនរូប​ទៀត​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វ