Daily Archives: July 13, 2019

ឈ្មួញ​ធំៗសម្រុកនាំ​ចូលជ្រូកពី​ស្រុកយួនតាម​ច្រករបៀងលោ​ក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវ ​និងលោក ញឹប​ ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិ​នខ្វល់ពីបទ​បញ្ជារបស់​អភិបាល​ខេត្ត

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ថៃ លី មេ​ពេទ្យសត្វ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​លោក ញឹ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ជា​បង្អែក​រឹងមាំ​ទើប​លោក ថៃ លី ហ៊ាន​បំពាន​លើ​បទបញ្ជា​របស់លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ចែ​រ៉ុង និង​ឈ្មួញ​ឈ្មោះ ធី​ម ដែល​រស់នៅក្នុង​ឃុំ​ធ្លក ស្រុក​អង្គរបុរី ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ ច្រុប នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​នៅតាម​ច្រក​បាក់ដៃ​មាន​ក្រុម​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​ពី​ស្រុក

លោក​ យូ ហេង​ មេគយខេត្ត​បាត់ដំបងនិ​ងបក្ខពួកមាន​ជំនាញខាង​ប្រ​ព្រឹត្តអំពើ​ពុ​ករលួយ​ប្រមូល​លុយដើម្បី​ស្រង់ដើ​ម

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើ​ម្បើ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទើប​លោក យូ ហេង ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បច្ចុប្បន្ន​លោក យូ ហេង យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង យ៉ាង​ពេញទំហឹង​តែម្តង​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​

លោកសុខ ពុទ្ធីវុធ​ប្រើល្បិចមាន់ព្រៃ កំចាយមាន់ស្រុក នៅTC

ល្បីថាលោកសុខ ពុទ្ធិវុធ កូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ទទួល  បន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល  ទូរគមនាគមន៍កម្ពុជា (TC) ឆ្លាតមែនខាង លេងល្បិចយកមាន់ព្រៃ ទៅកំចាយ មាន់ ស្រុក ។​ក្រោមលេសធ្វើកំណែទម្រង់ (TC)បានធ្វើជាចិត្តល្អជួយ រក្សាដំណែង លោក សន វី អោយនៅ ជាអគ្គនាយក នៅទូរគ មនា គមន៍កម្ពុជា (TC) ដដែល។ ​តាមពិតការរក្សាទុកដដែលនោះ គឺគ្រាន់ទុកអោយ លោកសន វីធ្វើជាទីង មោងគឺជាយុទ្ធវិធី ក្នុងការ យកមាន់ព្រៃទៅកំចាយមាន់ ស្រុកដ៏មានប្រសិទ្ធិភាព។

​ដើម្បីក្តោបលុយនៅTC មូលដូចបាល់ កុំអោយ មានបាតុភាពតវ៉ាផ្សេងៗ  ផ្ទ…

មេឈ្មួញ​ជើងខ្លាំង​ឈ្មោះ ​តុប វីដា ជាឧ​ត្តមសេនីយ៍​យោធាល្បីខាង​បំផ្លាញព្រៃឈើ​ខេត្តម​ណ្ឌលគិរីគេ​ចផុតពីសំ​ណាញ់ច្បា​ប់ដ​ដែ​ល

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ តុ​ប វី​ដា បាន​ឲ្យ​ដឹងថា កន្លងមក​ការដែល​មេ​ឈ្មួញ តុ​ប វី​ដា អាចធ្វើ​សកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក គឺ​ដោយសារ​អាង​មាន​មេបញ្ជាការ​យោធា​យោធភូមិភាគ​១ ជា​បង្អែក​រឹងមាំ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​នៅពេលដែល​សមត្ថកិច្ច​ប​ង្ក្រា​ប​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក​ហើយ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី បែរជា​មេ​ឈ្មួញ តុ​ប វី​ដា អាច​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​សុខ​ស្រួល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិប