មេឈ្មួញ​ឈើខុសច្បា​ប់២នាក់ប្ដីប្រ​ពន្ធកាប់បំផ្លាញ​ព្រៃឡង់និ​ងព្រៃព្រះ​រកាជិត​រលាយ​ហើយ​មាន ប៊ុន​ សុធីនា​យខណ្ឌរ​ដ្ឋបាលព្រៃ​ឈើខេត្ត​កំពង់ធំ​និងមេរដ្ឋ​បាលព្រៃ​ឈើខេត្តព្រះ​វិហារជា​ខ្នងប​ង្អែ​ក

By | October 12, 2018

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង ​ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ  ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ  វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ  ជិន គឹម​អន រក ស៊ី​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ ​រកា​និង​ព្រៃ​ឡង់ ខេត្តព្រះវិហារ យូរ​ឆ្នាំ​មកហើយ​មិន​ ដែលមាន​សមត្ថកិច្ច​ណា​ប៉ះ ពាល់​នោះទេ​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន តែងតែ​ចំណាយលុយ​រត់ការ​បើក​ផ្លូវ​ជាមុន​ទើប​អាច​ដឹកជញ្ជូន​ឈើ​មកដល់​គោលដៅ​យ៉ាង​រលូន ហើយ​សមត្ថកិច្ច​ខ្លះ​គឺជា​អ្នក​ជួយ​សម្របសម្រួល​ទៀតផង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​មិន​គិតពី​សេចក្ដី​វិនាស​នៃ​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់​នោះទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ កំពុង​ក្លាយជា​ខ្នងបង្អែក​របស់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន អាច​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់ ក្នុង​ខេត្តព្រះវិហារ ដឹក​ចូលមក​ខេត្តកំពង់ធំ យ៉ាង​រលូន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់ ក្នុង​ខេត្តព្រះវិហារ ក៏ដូចជា​ព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់ ដឹកជញ្ជូន​ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ ហើយ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​ធ្វើយ៉ាងណា​ឲ្យ​ឈើ​ទាំងនោះ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។

ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ គឺ​ប្ដី​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បន្តសកម្មភាព​បំផ្លាញ​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡង់ យ៉ាង​មហន្តរាយ​ព្រោះ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់​ដែក ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅតែ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​ឈ្មួញ​ទាំង​២​នាក់​នេះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។

បើតាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មិនអាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានចាត់ទុក​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ក្នុង​មួយថ្ងៃៗ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ឬ​រថយន្ត​ភ្លៅ​៥​ពី​៥​ទៅ​៦​គ្រឿង​ចូលមក​ខេត្តកំពង់ធំ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬក៏​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​២​នាក់​នោះឡើយ​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *