លោក​ អ៊ួន ​សុវណ្ណា​​រ៉ាមេគ​យច្រ​កទ្វា​រអន្តរ​ជាតិ​ត្រពាំង​ផ្លុង​ប្រព្រឹ​ត្តអំ​ពើពុករ​លួ​យលោ​ក​ អូន​ ​ព័ន្ធមុ​នី​រ័ត្ន​រដ្ឋមន្ត្រី​ក្រសួងសេ​ដ្ឋកិច្ចនិ​ង​ហិរញ្ញ​វត្ថុរក្សាភា​ពស្ងៀម​ស្ងាត់

By | April 14, 2019

ប្រភពពី​មន្ត្រី​គយ​ខេត្ត​ត្បូងឃ្មុំ  ដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា ការ ដែល​លោក អ៊ួ​ន សុវណ្ណារ៉ា  ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ ពុករលួយ​ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់ គឺ​ដោយសារ​អាង ​មាន​ខ្នង បង្អែក ​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង រួចមក​គឺ​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។ លើស​នេះ​ទៅទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន ដូចជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិក ឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរជា​គេ​ដាក់​ក្នុង​ឯកសារ​ថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។ អំពើពុករលួយ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា បែបនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង តទៅទៀត​ឡើយ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

 រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ក្នុងការ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មេ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក អ៊ួ​ន សុវណ្ណារ៉ា នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​ពេល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅទៀត​។

​តាម​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង កាលពីពេល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨​។ ចាប់តាំងពី​ពេលនោះ​មក​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​បង់លុយ​លើ​តុ ក្រោម​តុ ស្រេច​តែ​អំពើ​ចិត្ត​ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *