លោក តុប កក្កដានៅពីក្រោយបទល្មើសបំផ្លាញព្រៃឈើ?
ប្រជាពលរដ្ឋក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក សុខ លូ អភិបាលខេត្តកំពង់ធំ ចាត់វិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃអង់តែន ជាបន្ទាន់។ បើបណ្តែតបណ្តោយត ទៅទៀតគឺព្រៃអង់តែនចៀសមិនផុត ពីសេចក្តីវិនាសសាបសូន្យនាពេលឆាប់ៗ ខាងមុខនោះ ទេ ព្រោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបានគេដឹងថា ជាមេខ្លោងធំនៅពី ក្រោយមហន្តរាយ ព្រៃឈើ។ សូម្បីតែព្រៃឡង់នៅក្នុងស្រុកសន្តាន ក៏ប្រឈមនឹងសេចក្តីវិនាសដែរ ព្រោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បណ្តោ…