លោក ជាវ តាយអភិបាលខេត្តកំពតនិងលោក ម៉ៅ ច័ន្ទមធុរិទ្ធស្នងការមិនហ៊ានបង្ក្រាបល្បែងស៊ីសងក្នុងភូមិជីម៉ឺនល្បែងកើតពេញបន្ទុក
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិជីម៉ឺន បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ បង្កប់ដោយល្បែងច្រើន ប្រភេទដូចជា បៀអា ប៉ោង និងកន្ទុយលេខ ជាដើម ហើយមានពលរដ្ឋ ក្នុងមូលដ្ឋានចូលរួមលេងល្បែង ស៊ីសងកាន់តែច្រើន ឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា មេឃុំកំពង់គ្រែង ក៏ដូចជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់គ្រែង ព្រមទាំងអភិបាលស្រុកទឹកឈូ និងអធិការនគរបាលស្រុកទឹកឈូ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិជីម៉ឺន នោះទេ។ សេចក្ដីរាយការណ៍ពីអ្នកធ្លាប់ចូលរួមលេងល្បែងស៊ីសងក្នុងភូមិជីម៉ឺន បានឲ្យដឹងថា ឈ្មោ…